មានការភ្ញាក់ផ្អើលអ្នកគាំទ្រជាខ្លាំងក្រោយពេលដែរអ្នកម៉ាក់កូនពីរ Chompoo Araya ផុសរូបផ្ទៃមេឃ រហូតដល់គ្រប់គ្នាកាត់ន័យថា នាងកំពុងតែមានដំណឹងល្អ មានផ្ទៃពោះកូនស្រីបានសម្រេចហើយទេដឹង ថែមទាំងមានការជួយតាំងឈ្មោះឲ្យប្អូនស្រីរបស់ Shayfa-Phayu ទៀតផង
ក្នុងពេលថ្មីៗនេះ Chompoo Araya បានចូលរូបក្នុងកម្មវិធី Be The Flower Inspired by Araya ដូច្នេះហើយមិនខាតក្នុងការជួបសម្ភាសន៍រឿងដែលបានពោលខាងដើម ដោយសាម៉ីខ្លួបបញ្ជក់ថា មិនទាន់មានផ្ទៃពោះនៅឡើយទេ ប៉ុន្ដែការផុសរូបផ្ទៃមេឃនេះ ព្រោះតែវាជាស្ទាយក្នុងការតុបតែងមុខរបស់នាងតែប៉ុណ្ណោះឯង។
ព្រមទាំងបានប្រាប់ពីគម្រោងការថ្ងៃអនាគត ក្នុងឆ្នាំនេះប្រហែលជាសម្រាកសិន ព្រោះតែនៅមានរឿងជាច្រើនដែលត្រូវធ្វើត្រូវត្រៀម ហើយចាំនិយាយឲ្យច្បាស់លាស់រឿងកូនស្រីនៅឆ្នាំក្រោយ។ គោលបំណងក្នុងការយកកូនស្រីគឺច្បាស់លាស់ណាស់ប៉ុន្ដែនិងមិនយកភ្លោះទៀតទេ បានតែមួយទៀតគឺគ្រប់គ្រាន់ហើយ។
អត្ថបទដោយ : នីត្តា