ធ្វើឲ្យអ្នកគាំទ្រទទឹងរងចាំស្ដាប់ដំណឹងល្អរបស់ Yaya ជាខ្លាំងរហូតដល់ពេលនេះមានឪកាសបានច្បាស់ក្នុងចិត្តទាំងអស់គ្នា ព្រោះតែចិញ្ចៀនពេជ្រយ៉ាងធំនៅលើដៃរបស់នាង ហើយអត្ថន័យមួយទៀតដែលគ្រប់យល់នោះគឺប្រហែលជាចិញ្ចៀនចងទុកមុនរៀបការទេដឹង
រឿងនេះ Yaya ចេញមុខមកបដិសេធន៍ថាមិនមែនជាចិញ្ចៀនចងចិត្តអ្វីទេ តែជាចិញ្ចៀនរបស់នាងផ្ទាល់ដែលតែងតែពាក់នៅដៃកណ្ដាល ប៉ុន្ដែដោយសារតែដៃកណ្ដាលរបស់នាងមានអាការៈហើមទើបត្រូវប្ដូរមកពាក់ដៃនាងវិញ។
ប្រធានបទមិនបានបញ្ចប់តែប៉ុណ្ណឹងទេគឺមានការសួរតថាបើសិនជាបង Nadech មកសុំរៀបការមែនទែនតើត្រៀមក្នុងការនិយាយពាក្យ yes ឬនៅ កញ្ញា Yaya ក៏ញញឹមបែបអៀនៗ ព្រមទាំងតបត្រលប់វិញថា ក៏កំពុងតែចាំចា ជឿថារឿងបែបនេះគឺជារឿងដែលមនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន រួមទាំងរូបនាងផងដែរ
អត្ថបទដោយ : នីត្តា