Min Peechaya ប្រាប់ឃើញស្វីតៗជាមួយនិងគូស្នេហ៍មែនពិតតែមិនទាន់បានគិតរឿងអនាគតនៅឡើយទេព្រោះតែម្នាក់ៗ…….!(មានរូបភាព)

នៅក្នុងកម្មវិធី WATSONS 24th ANNIVERSARY Min Peechaya បានផ្ដល់បទសម្ភាសន៍រឿងថ្ងៃប្រារព្ធកម្មវិធីខួបកំណើតរបស់លោក Oat Pitak សង្សាកំណាន់ចិត្តទាក់ទងនិង caption   New Normal 

រូបអាហារពេលល្ងាចថ្ងៃខួបកំណើតសង្សាផ្អែមល្ហែមខ្លាំងណាស?

After Footer (Active) - damrei Mr1 Zone2

“ចាមែនហើយ គឺដូច caption  (ញញឹម)  New Normal បើសួរថាឆ្នាំនេះស្វីតជាងរាល់ឆ្នាំមែនទេ Min ថាភាពពិសេសគឺជាភាពងាយស្រួលនិងហើយ មិនបាច់ហ៊ឺហាពេកទេ ព្រោះបង Oat ក៏ចូលចិត្តបែបនិងដែរ

លើកនេះសរសេរពីជម្រៅចិត្តខ្លាំងជាងរាល់ឆ្នាំ?

“ពិតមែនហើយ លើកនេះដូចជាចង់ឲ្យគ្រប់គ្នាស្គាល់គាត់ច្រើនជាងមុន ព្រោះពេលនេះគាត់ចាប់ផ្កើមចេញមុខហើយ (សើច) ឥលូវជាតារាដែលហើយ។

មានកាដូដែលទេ?

“កាដូ….ក៏សុំមិនបញ្ចេញចា (ញញឹម) បើសួរថាជារបស់ដែលគាត់ចង់បានឬក៏ជារបស់សម្រាប់យើង Surprise ជូនគាត់….គាត់មិនដែលចង់បានអ្វីនោះទេ មិនដែលទាល់តែសោះ សម្រាប់គាត់ថ្ងៃកំណើតគ្រាន់តែជាថ្ងៃមួយប៉ុណ្ណោះ ពេលព្រឹកនៅទៅធ្វើការធម្មតានិង”

មានអារម្មណ៍ថាស្រលាញ់គាត់ជាងមុនទេ?

” Min ថាជាភាពកក់ក្ដៅច្រើនជាង អ្វីៗដែលជាធម្មតាៗ មិនបាច់ហ៊ឺហាពេក យល់ថាសប្បាយ មិនហត់ សួរថាមាននិយាយរឿងអនាគតជាងមុនទេ ចង់ប្រាប់ថាមិនទាន់មានទេ ព្រោះតែទាំងពីរនាក់សុទ្ធតែឆ្គួតនិងការងារស្រាប់ហើយ ចូលចិត្តធ្វើការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ហើយគោរពសិទ្ធគ្នា វាសប្បាយណាស់ទៅហើយ”

មានសម្លឹងរឿងអនាគតទុកហើយឬនៅ?

“ខ្ញុំថាចាំមើលមួយរយៈពេលទៀតសិន ព្រោះថាពេលនេះបង Oat ក៏ទើបតែនិងមានអាជីវកម្មថ្មីដែល គាត់ក៏ហត់ យើងក៏នៅចាំជួយគាំទ្រគាត់ តែបើថាខ្ញុំមានគិតខ្លះឬនៅ ក៏មិនទាន់ដល់ថ្នាក់អីណាស់ណាដែរ នៅជាមួយគ្នាដូចបច្ចុប្បន្នសិនទៅ ហើយពេលនេះត្រូវនៅជាមួយស្ថានភាពកូវីដសិនដែរ”

អត្ថបទដោយ : នីត្តា