មកមើលថាតើ Kobgip មានរូបមន្ដចងចិត្តព្រះស្វាមីកំពូលសង្ហារបស់នាងដោយរបៀបណាខ្លះ! នៅពេលដែលប្ដីនាង…..! (មានរូបភាព)
ធ្វើឲ្យអ្នកម៉ាក់កូនខ្ចីយ៉ាង Kobgip ស្ទើរតែនិយាយលែងចេញនៅពេលដែលស្វាមីរបស់នាង Bie ធ្វើរឿងគួឲ្យភ្ញាក់ផ្អើលដល់នាង ទោះបីជាមិនសូវជាផ្អែមល្ហែមអីណាស់ណា តែបែរជាទទួលបានពន្ទុពេញៗ ព្រោះតែការយកចិត្តទុកដាក់ស្មើរចុងស្មើរដើមដែលតែងតែផ្ដល់ឲ្យរហូតមក
ជាក់ស្ដែង Kobgip បានបង្ហាញសកម្មភាពគួឲ្យស្រលាញ់ៗ របស់ស្វាមីនាងតាម Instagram ផ្ទាល់ខ្លួន @gggubgib36 នៅពេលដែល Bie ឃើញប្រពន្ធមើលថែកូនដោយក្ដីនឿយហត់ ចូច្នេះហើយទើបលួចកក់កន្លែងស៉្បា ម៉ាស្សាមុខ ម៉ាស្សាខ្លួន ខាត់ស្បែកត្រាំទឹកក្រអូបៗ ដើម្បីឲ្យភរិយាបានសម្រាកនិងធូរស្បើយពីការហត់ប្រសើរឡើង
“*surprise from my baby #thankyousomuch ថ្ងៃនេះដេកៗ ស្វាមីដាស់ឲ្យភ្ញាក់តាំងពីព្រឹក ប្រាប់ថាភ្ញាក់លឿនឡើង (យើងនេះទើបតែផ្លាស់ខោទឹកនោមកូនហើយ និងបានដេកមួយសន្ទុះ) ស្វាមីប្រាប់ថាចាំទៅដេកតនៅកន្លែងស្ប៉ា Bie កក់កន្លែងស្ប៉ាឲ្យហើយ ឃើញថាមួយរយៈនេះ gip ហត់ ហើយបីកូនមើលថែកូន ហើយស្អែកនេះនិងទៅហួហិនផង ទើបចង់់នាំទៅសម្រាកឲ្យធូរស្បើយមុន”
“សប្បាយចិត្តណាស់ ភ្ញាក់ផ្អើលមែនទែន (ទើបផ្ញើរកូននិងអ្នកផ្ទះ) មកដល់កន្លែងស្ប៉ាស្អាតខ្លាំងណាស់ បានម៉ាស្សាមុខ ម៉ាស្សាខ្លួន ខាត់ស្បែក ត្រាំទឹកក្រអូបៗ ពិតជាល្អខ្លាំងណាស់ បានដេកបណ្ដើរម៉ាស្សាបណ្ដើរ ដេកលក់ដូចមិនធ្លាប់បានដេកមកយូរហើយចឹង (ផ្ទះណាមានកូនតូចច្បាស់ជាយល់អារម្មណ៍មួយនេះ)
“អគុណព្រះស្វាមីខ្លាំងណាស់ អគុណដែលយកចិត្តទុកដាក់រឿងតិចតូច របស់ភរិយា ថ្ងៃនេះសប្បាយណាស់ ទោះបីជាស្ទះចរារចណ៍ខ្លាំង ឃ្លានបាយខ្លាំង តែក៏បានផ្អែមល្ហែមជាមួយគ្នា ស្ដាប់រឿងខ្មោចជាមួយគ្នា ច្រៀងចម្រៀងតិចៗ ជាមួយគ្នាក្នុងឡាន ស្រលាញ់ខ្លាំងណាស់មនុស្សល្អ @bie_kpn #ស្វាមីល្អត្រូវតែសរសើរ
អត្ថបទដោយ : នីត្តា