នៅសុខៗក៏មានរឿងចូលមកជាប់ពាក់ពន្ធ័ជាមួយសម្រាប់ Boom Supaporn ដោយបានទាញចូលពាក់ពន្ធ័និងរឿងការបែកបាក់របស់តារាប្រុសលោក Great និងអតិតសង្សា Doctor Orn
ហើយតែចម្លែកខ្លាំងជាងនេះគឺមួយរយៈចុងក្រោយនេះឃើញថានាងនិងលោក Great ស្និតស្នាលជាពិសេស ព្រមទាំងមានការ comment ឆ្លើយឆ្លងគ្នានៅក្នុង Instagram ជាញឹកញ៉ាប់ផងដែរ
រឿងនេះ Boom មិនបានឲ្យបណ្ដោយឲ្យមានការសង្ស័យសម្រាប់អ្នកគ្រប់គ្នាយូរទេ ដោយនាងបានចេញមុខមកនិយាយបកស្រាយបញ្ចក់យ៉ាងច្បាស់លាស់ថាខ្លួនមិនមែនជាអ្នកទីបី ឬក៏មានចំណែកណាមួយធ្វើឲ្យ Great និង Doctor Orn បែកគ្នានោះទេ។ ហើយសម្រាប់ឋានៈរវាងនាងនិងលោក Great គឺត្រឹមតែជាមិត្តរួមការងារនិយាយឲ្យចំគឺមានឈ្មោះត្រឹមតែជាបងប្រុសប្អូនស្រីតែប៉ុណ្ណោះ
អត្ថបទដោយ : នីត្តា