ចាត់ទុកថាជាគ្រួសារគម្រូក្នុងការមើលថែនិងចិញ្ចឹមកូនៗសម្រាប់អ្នកម៉ាក់ជាច្រើនផ្សេងទៀត សម្រាប់គ្រួសារតារាស្រី Chompoo Araya យើងតែងតែឃើញពីវិធីនៃការចិញ្ចឹមកូនប្រុសភ្លោះ Shayfa-Phayu តាមរយៈ Instagram ជាញឹកញ៉ាប់ មានការរស់នៅងាយស្រួល ងាយញុំា គ្មានការទំរើស បង្រៀនឲ្យនៅជាប់ជាមួយនិងធម្មជាតិ
ជាក់ស្ដែងនៅក្នុងកម្មវិធី Be The Flower Inspired by Araya នាងបានបង្ហាញប្រាប់ពីរបៀបនៃការចិញ្ចឹមកូនដោយគ្មានច្បាប់តាមចិត្តរបស់នាង ឬក៏ការបង្ខំណាមួយហួសព្រំដែនទេ ហើយព្រមទាំងទទួលស្គាល់ថាមួយរយៈនេះកូនប្រុសភ្លោះមានសាច់ឈាមណែនធំជាងមុនព្រោះនៅតែផ្ទះមិនបានទៅសាលារៀន នាងផ្ទាល់ក៏មានការព្រួយបារម្ភខ្លះដែរ ដោយសារតែរឿងសម្លៀកបំពាក់
ជាធម្មតាកូនភ្លោះចូលចិត្តអ្វីៗដូចគ្នាហើយវាក៏ងាយស្រួលសម្រាប់ខ្ញុំផងដែរ តែអ្វីដែលសំខាន់លេខខោវអាវ ជាទូទៅ Shayfa គាត់ពាក់អាវលេខរៀងធំស្រាប់ តែសម្រាប់ Phayu វិញរឹតតែពាក់លេខធំទៅទៀតអាចឈានដល់ខោវអាវក្មេងអាយុ 8-9 ខួបឬដល់ 10 ខួបក៏នៅតែស្លៀកបានដែរ
អត្ថបទដោយ : នីត្តា