ថ្ងៃខួបកំណើតលោកប៉ាកំពូលសង្ហារ Shayfa-Phayu រត់ចែកជើងគ្នាទៅជួយអ្នកម៉ាក់ Chompoo នៅផ្ទះបាយធ្វើ…….! (មានរូបភាព)
យូរៗទើបបានមានសកម្មភាពបែបគ្រួសារសមាជិកទាំងបួននាក់ ម៉ាក់ប៉ាកូន ម្ដងសម្រាប់គ្រួសារគម្រូរបស់តារាល្បីឈ្មោះ Chompoo Araya និងស្វាមីលោក Witsarut ព្រមជាមួយកូនប្រុសភ្លោះកំពូលកូរទាំងពីរអូន Shayfa-Phayu
ភាគច្រើនអ្នកម៉ាក់កូនភ្លោះតែងតែបង្ហាញពីវីឌីអូគួឲ្យស្រលាញ់របស់ក្មេងតូចទាំងពីរដល់អ្នកគាំទ្របានខ្នាញ់តែប៉ុណ្ណោះ ជាក់ស្ដែងនៅថ្ងៃនេះ 5 សីហា គឺជាថ្ងៃខួបកំណើតគម្រប់ខួប 43 ឆ្នាំរបស់លោកប៉ា Witsarut ទើបថ្ងៃនេះអ្នកម៉ាក់ Chompoo សូមបញ្ចេញស្នាដៃធ្វើនំខេចដោយផ្ទាល់ ដោយមានកូនៗ Shayfa-Phayu ជាជំនួយការ ព្រមទាំងមានភួងម្លេិះសម្រុកចូលទៅញញ្ញា្កក់ដល់បន្ទប់ប៉ាៗ
ចំណែកឯអ្នកម៉ាក់វិញក៏បានផុសវីឌីអូនៅលើ Instagram មុននេះបន្ទិចនិងមានអមដោយឃ្លាថា “Dear Papa @nottvisrut ” នេះអាចនិយាយបានថាឃើញសកម្មភាពបែបនេះទប់ស្នាមញញឹមមិនបានទេ មិនថាភាពគួឲ្យស្រលាញ់របស់ក្មេងៗទាំងពីរក្នុងការរួមដៃទៅញញ្ញាក់ប៉ាៗរួមទាំងឈុតសន្ទនារវាងលោកប៉ានិងអ្នកម៉ាក់ ក្នុងកំឡុងពេលដែលប៉ាៗភ្លក់នំខេកហើយប្រាប់ថាឆ្ងាញ់ តែអ្នកម៉ាក់ប្រាប់ថាបញ្ចេញថ្វីដៃតែតិចទេ ទើបលោកប៉ាសុំទឹកញុំភ្លាមៗ ថែមទាំងពេលលោកប៉ាបញ្ចុកនំដល់ Phayu ហើយ Shayfa ប្រាប់ កុំក្អួតណា
អត្ថបទដោយ : នីត្តា