ក្រុម Furby រាំគ្មានប្រណីកណ្ដាលហាងក៏អត់ខ្វល់ សំខាន់អ្នកពូកែរាំជាងគេគឺ Toey-Teaw យើងនិង (មានវីឌីអូ)

អាចនិយាយបានថាឲ្យតែជុំគ្នាពេលណាដឹងតែមានសិល្បៈសម្ដែងរហូតសម្រាប់ក្រុមស្រីស្អាត Furby ហើយពេលនេះក៏មានការជួបជុំសាជាថ្មីម្ដងទៀត ទាំង Taew ; Toey ; Min ; Mew ប៉ុន្ដែបាត់ Matt បើមិនចឹងទេច្បាស់ជាមានអ្វីប្លែកៗជាងនេះមិនខាន

ព្រោះក្រុម Furby បានតោងគ្នារាំជាជួរចាត់ទុកថាម្នាក់ៗសុទ្ធតែតាំងចិត្តដាក់អារម្មណ៍ខ្លាំងណាស់ សប្បាយរីករាយជាមួយគ្នាក្នុងការថតជាវីឌីអូបង្ហោះនៅលើបណ្ដាញសង្គម ហើយអ្នកដែលមករាំជំនួសកញ្ញា Matt នោះគឺ Pajanee ហើយយកវីឌីអូមួយនេះមកផុសព្រមទាំងមានអ្នកនៅពីក្រោយពីរនាក់ទៀត

After Footer (Active) - damrei Mr1 Zone2

ស្រលាញ់ក្រុមនេះមែនទែនស្អាតៗហើយនៅពូកែរកកន្លែងឲ្យបានសើចទៀត ជាពិសេសកញ្ញា Taew យើងតែម្ដងចង្កេះរែងចង់ដាច់ទៅហើយ ឲ្យ 10ពិន្ទុពេញតែម្ដងហើយ តែបើសរុបទៅគួឲ្យស្រលាញ់ទាំងអស់និងក្រុមស្រីស្អាត Furby

អត្ថបទដោយ : នីត្តា