ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Boy Pakorn បានបង្ហាញផ្ទះថ្មីរបស់លោកមួយទៀត ដែលទើបតែបញ្ចបការសាងសង់ និងរៀបចំរួចរាល់ ហើយលោកថែមទាំងមានបំណង បើកស្ទូឌីយោមួយ សម្រាប់ដាក់ជួលទុកថតរឿង និងកម្មវិធីផ្សេងៗ ទៀតផង។
យ៉ាងណាមិញថ្មីៗនេះ លោកកាន់តែធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅេពលគ្រប់គ្នាបានឃើញ ទិដ្ឋភាពនៅក្នុងខាងក្នុងផ្ទះ បន្ទាប់ សាងសង់រួចរាល់ ពិតជាធំទូលាយ ដោយបានរចនា និងតុបតែងផ្ទៃខាងក្នុង យ៉ាងស្រស់ស្អាត ជាពិសេសពេលរាត្រីមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មិនថាហ្វេនៗនោះទេ សូម្បីតែមិត្តភក្ដិក្នុងសិល្បៈរបស់លោកជាច្រើន ក៏លាន់មាត់សរសើរថាផ្ទះមួយនេះស្រស់ស្អាតខ្លាំង និងទំនើបខ្លាំងសក្ដិសមទុកថតខ្សែភាពយន្តមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី