កាន់តែធំ សុខ សុជាតា​ កាន់តែស្រស់ស្អាតខ្លាំង ក្រោយលេងស្ទាយ៍ថ្មីបែបនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងវ័យក្មេង សុខ សុជាតា ក្រោយបញ្ចប់ការប្រកួតក្នុងកម្មវិធី The Voice Kids Cambodia រួចមក នាងកាន់តែទទួលបានការគាំទ្រខ្លាំង ហើយថែមទាំងមានការងារសិល្បៈជាច្រើនច្រើនហូរហែទៀតផង។

ដោយឡែកបើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់នាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃរិតតែស្រស់ស្អាតខ្លាំងឡើងៗ ហើយរូបរាងក៏កាន់តែផ្លាស់ប្ដូរបន្ដិចម្ដងៗ ឡើងក្រមុំស្ដូកបាត់ទៅហើយ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ សុជាតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងបណ្ដាញសង្គម រៀបចំខ្លួនយ៉ាងទាន់សម័យ ទៅជិះស្គី ជាមួយអាវយឺតធម្មតា និង ស្លៀកខោខ្លីពណ៍ស ធ្វើឲ្យសម្រស់នាងមើលទៅពិតជាស្រស់ស្អាតខ្លាំង មើលឡើងបែកភ្នែក នរណាក៏សរសើរមិនដាច់ពីមាត់ដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី