Boy Pakorn កាន់តែមានក្ដីសុខជាមួយនិងគ្រួសារ តាំងពីបានផ្ទះថ្មីរបស់ខ្លួនមក!(មានរូបភាព)

​ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះលោក Boy Pakorn បានបង្ហាញទិដ្ឋិភាពក្នុងផ្ទះថ្មីដ៏ធំស្កឹមស្កៃរបស់ខ្លួន ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងសរសើរថាផ្ទះថ្មីរបស់លោកមួយនេះស្រស់ស្អាតគ្រប់ៗគ្នាទៀតផង។

ដោយឡែកងាកទៅមើលជីវិតគ្រួសាររបស់លោក ក្រោយមានផ្ទះថ្មីនេះវិញ ហាក់បីដូចជាកាន់តែមានក្ដីសុខខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹក ដែលបង្ហោះដោយប្អូនស្រីពៅរបស់លោក ថតជុំគ្រួសារយ៉ាងមានក្ដីសុខ ហើយស្ទាយ៍ថតរូបនីមួយៗពិតជាកំប្លុកកំប្លែង និងថតនៅក្នុងបរិវេណសួនច្បារផ្ទះថ្មីលោកថែមទៀតផង ឃើញហើយហ្វេនណាក៏សរសើរបងប្អូនក្រុមគ្រួសារលោកមួយនេះដែរ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី