មកមើលឈុតឆាកក្នុងរឿង Perfectwife មួយឈុតនេះ Prang-Mai ធ្វើឲ្យមានអ្នកតាមដានទស្សនាកើនដល់ទៅរាប់សែននាក់! (មានរូបភាព)
កាន់តែមើលកាន់តែជក់ចិត្ត កាន់តែមើលកាន់តែជាប់ចិត្តដិតអារម្មណ៍សម្រាប់រឿងភាគ Perfectwife ប៉ុស្ដន៍លេខ 3 ព្រោះក្នុងភាគទី EP.6 កន្លងមក ឈុតឆាកសប្បាយៗ ច្រើនធ្វើឲ្យការចុចឡាចតាមដានទស្សនានៅក្នុង Ch3plus មានសន្ទុះរាប់សែនរហូតទៅដល់ 105.9K តែម្ដង
ការកើនឡើងនេះដោយសារតែជាឈុតឆាកថើប ដែលតួឯកប្រុស Kasidit (Mai ) ទាញលេខាស្រីស្អាត Dav (Prang) មកថើបដោយក្ដីប្រច័ណ្ឌ អាចប្រាប់មួយម៉ាត់ថា ឆកទាញបេះដូងអ្នកទស្សនាឡើងញ័រដៃអស់ហើយ
នេះគ្រាន់តែជាឆាកចាប់ផ្ដើមសាច់រឿងតែប៉ុណ្ណោះ ក្រោយពីនេះទៅភាពសប្បាយរីករាយនិងកើនឡើងជាលំដាប់ចាប់គ្រាប់អារម្មណ៍យ៉ាងពិតប្រាកដ
អត្ថបទដោយ : នីត្តា