ថ្ងៃកំណើតឆ្នាំនេះ អេនជី ទទួលបានភាពកក់ក្ដៅពីគ្រួសារខ្លាំងណាស់ ខណៈកូនក្នុងផ្ទៃក៏ជិតសម្រាល!(មានរូបភាព)

្ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះអ្នកនាង​ អេនជី លែងសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈក៏ពិតមែន តែអ្នកនាងនៅតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ តាមរយៈសកម្មភាពរស់នៅដែលអ្នកនាងចែករំលែកក្នុងបណ្ដាញសង្គមជានិច្ច។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត នៅពេលគ្រប់គ្នាបានឃើញស្វាមីអ្នកនាង និងបងប្អូនក្រុមគ្រួសារ បានរៀបចំកម្មវិធីពិសេសមួយអបអរថ្ងៃកំណើតអ្នកនាង ដោយបានជូនកាដូ និងបាច់ផ្កាដ៏ស្រស់ស្អាតជាច្រើនថែមទៀតផង។

ក្នុងនោះផងដែរ ថ្វីត្បិតតែកម្មវិធីខួបកំណើតឆ្នាំនេះ រៀងសាមញ្ញបន្ដិចមែន តែជុំគ្រួសារយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី