Ann Thongprasom មានថ្ងៃនេះក៏មិនដែលភ្លេចពីដើមកំណើតរបស់ខ្លួនឯងផ្ដើមចេញពីក្មេងដែល….!

មានរឿងដែលធ្វើឲ្យរំជើបរំជួលចិត្តជាច្រើន នៅក្នុងការចងចាំរបស់ Ann Thongprasom ខណៈពេលដែលទៅលេងនៅផ្ទះលោកអ៊ុំ Pass ដែលកំពុងតែជុសជុលថ្មី អាចនិយាយបានថាជាឪកាសល្អក្នុងការទៅសួរសុខទុក្ខលោកអ៊ុំដែលមានគុណចំពោះនាងពេលនៅពីក្មេងៗ

ដោយសារកាលនាងនៅក្មេងវ័យលោកអ៊ុំតែងតែបើកឡានកង់ 10 ជូននាងទៅសាលារៀនរាល់ថ្ងៃ ហើយអ្នកគាំទ្របានសរសើរចំពោះសេចក្ដីកាតញ្ញូរបស់នាងដែលមិនភ្លេចព្រះគុណនិងដើមកំណើតរបស់ខ្លួន។ ក្រៅពីនេះ Ann ក៏បាននិយាយពីសម្ពន័ភាពរបស់នាងកាលនៅពីក្មេងជាមួយនិងដើមដូងដែលពេលនេះមានអាយុកាលដល់ទៅ 50ឆ្នាំ ហើយក៏កំពុងតែអស់អាយុម្ដងបន្ទិចៗ ដូច្នេះហើយទើបនាងរកគ្រប់វិធីដើម្បីធ្វើឲ្យវាមានជីវិតឡើងវិញម្ដងទៀត តែទោះជាយ៉ាងណាក៏គ្មានផ្លូវដែរ

Ann បានផុសរូបជាមួយនិងលោកអ៊ុំនៅមុខផ្ទះជាប់ជាមួយដើមដូងព្រមជាមួយឃ្លារកវិធីធ្វើឲ្យដើមដូងរស់សារថ្មីថា ៖ ” ដើមដូងខាងក្រោយមានអាយុ 50ឆ្នាំ ពេលនៅក្មេងៗឃ្លានញុំានំតែសុំលុយយាយមិនបាន Annក៏ឡើងបេះដូងយកសាច់និងទឹកវាមកញុំាដើម្បីបំបាត់ការស្រេកឃ្លាន មកដល់ថ្ងៃនេះវាកំពុងតែជិតអស់អាយុ មិនយូរមិនឆាប់ក៏និងងាប់……Annព្យាយាមគ្រប់វិធីដើម្បីធ្វើឲ្យវាមានជីវិតម្ដងទៀត….អ្នកណាមានវីធីល្អជួយឲ្យដូងក្រអូបនេះរស់ឡើងវិញជួយណែនាំផង អគុណចា #ក្ដីស្រលាញ់របស់ខ្ញុំនៅកន្លែងដដែល

ក្រោយពី Ann បានផុសសុំពាក្យណែនាំខាងលើហើយ ក៏មានអ្នកគាំទ្រជាច្រើនបានចូលមកផ្ដល់កម្លាំងចិត្ត ព្រមជាមួយនិងវិធីធ្វើឲ្យដើមដូងរស់សារជាថ្មីដូចជា យកអំបិលចាក់ជុំវិញដើម ដែលកើតពីឌួងស៊ី ត្រូវចោះដើមហើយប្រើថ្នាំ ប្រើអំបិលរោយជំវិញដើម ខ្លះទៀតក៏ប្រាប់ថា ដើមដូងត្រូវឌួងស៊ី គោះហើយដាក់ដាំសារថ្មី ជាដើម

អត្ថបទដោយ : នីត្តា