ទីបំផុត Gun ដាច់ចិត្តបង្ហើប មូលហេតុខ្លះៗទាក់ទងរឿងចែកផ្លូវគ្នាជាមួយ Marie ហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែង Gun Naphat និង Marie បានដើរដល់ផ្លូវបំបែកហើយ តែចំពោះមូលហេតុ កន្លងមកអ្នកទាំងពីរមិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ។

ជាក់ស្ដែងទើបតែកាលពីពេលថ្មីៗនេះ យោងតាមការធ្វើបទសម្ភាសន៍ជាមួយនឹង Nine Entertain តារាប្រុសរូបសង្ហា Gun បានបកស្រាយយ៉ាងច្បាស់ៗ ទៅកាន់ទស្សនិកជន និងហ្វេនៗថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំគិតថា ការសម្រេចចិត្តធ្វើបែបនេះគឺល្អបំផុតហើយ។ ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ អ្នកគ្រប់គ្នាច្បាស់ជាយល់ថា ស្នេហាពួកយើងពិតជាមានក្ដីសុខ ដោយសារថា កាលពីជាងមួយឆ្នាំមុន ពួកយើងតែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច។ តែពេលនេះ វាមិនអាចបន្តទៅមុខទៀតបានទេ។ ហើយខ្ញុំគិតថា ពួកយើង ប្រហែលជាមិនអាចត្រឡប់ទៅត្រូវគ្នាវិញបានទេ ព្រោះស្នេហាដែលមិនចុះសម្រុងនឹងគ្នា គឺផ្លូវបែកគឺជារឿងល្អបំផុត។ ហើយពួកយើងបែកគ្នា ក៏មិនមែនមកពីមានអ្នកទីបីអីនោះដែរ ហើយក៏គ្មានអ្នកណាខុសអ្នកណាត្រូវ គឺម្នាក់ៗ យល់ព្រមពេញចិត្ត ធ្វើវាដោយខ្លួនឯង។ ហើយខ្ញុំនៅតែមានអារម្មណ៍ល្អ ការចងចាំល្អៗ ជាមួយនាងជានិច្ច»

ក្រោយពេលលឺពាក្យបកស្រាយនេះហើយ ហ្វេនៗជាច្រើនពិតជាសោកស្ដាយនិងចំណងស្នេហ៍តារាប្រុសរូបនេះខ្លាំងណាស់ មិននឹកស្មានថាត្រូវបញ្ចប់ទៅដោយបែបនេះសោះ៕

អត្ថបទដោយ៖ស៊ីវលី