Min Peechaya ត្រូវបានអ្នកបណ្ដាញសង្គមរិះគន់ថា មូលហេតុដែល Bella-Mai មិនបានចូលប្រកួតពានរង្វន់ Nataraja Award អាចបណ្ដាលមកពីនាងព្រោះតែ……..!

មានការរិះគន់នេះរិះគន់នោះមិនចេះចប់មិនចេះហើយក្រោយពីប្រកាសឈ្មោះរបស់តារាៗដែលចូលប្រកួតពានរង្វន់ Nataraja Award លើកទី 11 ប្រចាំឆ្នាំណ2020នេះ 

ពេលថ្មីៗអ្នកកាសែតមានឪកាសបានជួបនិង Min Peechaya ដែលជាតារាសម្ដែងមួយរូបមានឈ្មោះចូលប្រកួតនៅក្នុងកម្មវិធីដូចខាងលើ ទើបត្រូវសុំអនុញ្ញាត្តចូលទៅសួរពីអារម្មណ៍និងរឿងដ្រាម៉ាដូចមានចែងខាងដើម ដោយនាងបានតបនិងរឿងថា

រិះគន់ខ្លាំង “ពានរង្វន់ Nataraja Award លើកទី 11″ មានសង្ស័យថាហេតុអ្វីមិនឈ្មោះរបស់ Bella-Mai ពីរឿង Krongkam 

“គ្រាន់តែមានឈ្មោះចូលប្រកួតគឺល្អណាស់ទៅហើយ តែក៏មិនហានសង្ឃឹមអីដែរ ព្រោះចាត់ទុកថាយើងបំពេញតួនាទីល្អហើយក្នុងឋានៈជាអ្នកសម្ដែងម្នាក់ គ្រាន់តែអ្នកគាំទ្រដែលចូលចិត្តបានសប្បាយរីករាយក៏មានក្ដីសុខណាស់ហើយ។ តាមពិតទៅក៏បានឃើញហើយ មានមនុស្សជាច្រើន tag ឲ្យអាន (សើច) ក៏ដឹងក៏អានតែគិតថាប្រហែលជាមិនទាក់ទងគ្នាទេ ព្រោះហ្វេនៗរបស់ Min ក៏គ្មានប្រតិកម្មអ្វីដែរទាក់ទងនិងពត៌មាននេះ ប៉ុន្ដែចាត់ទុកថាខ្ញុំបានដឹងរឿងហើយ”

“ហើយតាមដែល Min មើលឃើញថាគ្រប់គ្នាសុទ្ធតែមានសិទ្ធបញ្ចេញបតិយល់ឃើញរៀងៗខ្លួន គ្រប់គ្នាមានសិទ្ធអាចនិយាយអាចសម្រេចចិត្តតាមតែការយល់ឃើញរបស់ខ្លួន ឬក៏ចង់ស្នើរអ្វីម្យ៉ាង ចំណែកឯសមត្ថភាពក្នុងការវែកញ៉ែកផ្សេងៗរបស់បុគ្គលនិង វាក៏ជាសិទ្ធរបស់បុគ្គលដែរ ដូច្នេះហើយទើប Min ចង់ប្រាប់ថាអត់មានអារម្មណ៍អ្វីទេ តែបើអ្នកផ្សេងគេមានអារម្មណ៍ឬយល់យ៉ាងណានេះជាសិទ្ធរបស់គេដែលចង់និយាយចេញ”

អត្ថបទដោយ : នីត្តា