អូហូ! តាំងពីមានផ្ទៃពោះមក Mai Sukhon ត្រូវបានស្វាមីតាមមើលថែជាប់តែម្ដង!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រី នាង Mai Sukhon ទទួលដំណឹងថាខ្លួនមានផ្ទៃពោះកូនដំបូងមក នាងនិងស្វាមីពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះនេះគឺជាការទន្ទឹងរង់ចាំរបស់នាងនិងស្វាមីជាយូរណាស់មកហើយ។

ក្នុងនោះផងដែរ បើងាកទៅចាប់អារម្មណ៍ជីវិតតារាស្រីរូបនេះ ខណៈពរពោះកូនក្នុងផ្ទៃនេះវិញ នាងតែងតែទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីស្វាមី ពិសេសនោះគឺគ្រប់ពេលដែលនាងចេញដំណើរទៅណាមកណា តែងតែមានស្វាមីនៅក្បែរតាមមើលថែជានិច្ច។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តជំនួសតារាស្រីរូបនេះ ដែលមានស្វាមីល្អ ដែលយល់ចិត្តនិងជួយមើលថែភរិយាខណៈកំពុងពរពោះកូននៅក្នុងផ្ទៃ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី