Baifern ជីវិតពិតមិនដូចក្នុងរឿងសម្ដែង! ក្នុងការសម្ដែងដូចព្រះនាងម្ចាស់ តែក្នុងជីវិតពេលដឹងសន្លប់ឈរព្រោះតែ……..! (មានវីឌីអូ)
នៅក្នុងការសម្ដែងមើលទៅដូចជាគួឲ្យស្រលាញ់ស្អាត ពូកែ ថែមទាំងមានស្នាដៃនៃការសម្ដែងខ្ពស់រហូតអាចឆក់យកបេះដូងអ្នកគាំទ្រទូទាំងប្រទេសដោយងាយ តែអ្នកណាទៅដឹងថាជីវិតពិតរបស់តារាសម្ដែងស្រីរយលាន Baifern ទៅជាបែបនេះ
នៅពេលថ្មីៗនេះនៅក្នុង IG ឈ្មោះ @baifernbah របស់សាម៉ីខ្លួនមានការផុសនូវវីឌីអូបង្អួតពីកូនឆ្កែកំពូលខូចអាយុប្រមាណ 4ខែ ដែលជាសមាជិតថ្មីនៅក្នុងផ្ទះ មើលទៅដូចជាស្រលាញ់គ្នាខ្លាំងណាស់រវាង Baifern និងកូនឆ្កែតូច
ព្រោះមិនមែនត្រឹមតែទាំងពីរនាក់នៅជាមួយគ្នាគ្រប់ពេលហើយ នៅមានពេលប្រលែងលេងជាមួយគ្នាខាំគ្នាទៅវិញទៅមឮតែសម្ដែងសើចសប្បាយរីករាយឃើញហើយដូចជ្រូកពល់ចឹង។ មានតែអ្នកស្រលាញ់កូនឆ្កែដូចគ្នាទេទើបយល់អារម្មណ៍និង។ ជាពិសេសសភាពរបស់ Baifern ដែលត្រូវកូនឆ្កែខាំបោចសក់ប្រតាយគ្នាកណ្ដាលផ្ទះដែលបង្ហាញឲ្យឃើញពីចរិកគួឲ្យស្រលាញ់របស់ Baifern ដូចកូនក្មេងចឹងឃើញហើយសើចតាម
តែយ៉ាងណាក៏ទប់សំណើតមិនបាននៅពេលដែលនាងនិយាយថា “កុំខាំសក់ខ្ញុំណា សាប៊ូមិនកក់ផងៗ” ធើ្វឲ្យបណ្ដារអ្នកគាំទ្រចូលមក Comment រូបសើចជាច្រើនតែម្ដង
អត្ថបទដោយ : នីត្តា