Noey Chotika បង្ហោះរូបភាពយ៉ាងមានក្ដីសុខជាមួយគ្រួសារធ្វើឲ្យហ្វេនៗច្រណែន!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Noey Chotika រៀបការកសាងគ្រួសារជាមួយនិងសេដ្ឋីវ័យក្មេង និងទទួលបានចំណងដៃកូនប្រុសស្រី២រូបរួចមក ជីវិតគ្រួសារនិងមើលទៅកាន់តែមានសុភមង្គលខ្លាំងឡើងៗ។

ជាក់ស្ដែងដូចជាថ្មីៗនេះ Noey បានបង្ហោះរូបជាមួយស្វាមី និងកូនៗជាមួយស្ទាយ៍ថតរូបប្លែកៗជាច្រើនសន្លឹក ជាមួយនិងសម្លៀកបំពាក់អាវសុីគ្នាជាលក្ខណៈគ្រួសារយ៉ាងស្រស់ស្អាត ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយលាន់មាត់សរសើរនិងច្រណែនពីក្ដីសុខអ្នកនាងនិងគ្រួសារគ្រប់ៗគ្នា។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាស្រីរូបនេះ បង្ហោះរូបភាពបែបនេះ ព្រោះជារឿយៗនាងតែងតែបង្ហោះរូបភាពផ្អែមល្ហែមជុំគ្រួសារក្នុងបណ្ដាញសង្គមឲ្យហ្វេនៗបានឃើញសឹងតែគ្រប់ពេល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី