មើលរូបប៉ុន្មានសន្លឹកនេះ បានដឹងថា Tik Jesadaporn បំពេញតួនាទីជាឪពុកល្អប៉ុនណា!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់និងសព្វថ្ងៃនេះតារាសម្ដែងប្រុស លោក Tik Jesadaporn នៅតែជាតារាប្រុសម្នាក់ដ៏មានប្រជាប្រិយភាពមិនចាញ់តារាជំនាន់ក្រោយនោះទេ ហើយកន្លងមកលោកនៅតែទទួលបានតំណែងតួឯកនៅក្នុងខ្សែភាពយន្តជាច្រើនដដែល។

ដោយឡែកមិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ងាកទៅចាប់អារម្មណ៍ជីវិត​ឯកជនលោកវិញ សព្វថ្ងៃនេះលោកកំពុងតែរស់នៅយ៉ាងមានសុភមង្គលក្នុងគ្រួសារ ហើយជារឿយៗលោកតែងតែចំណាយពេលវេលាផ្អែមល្ហែម ជាមួយភរិយានិងកូនៗជាទីស្រលាញ់របស់ខ្លួន។

ជាក់ស្ដែងដូចជាពេលថ្មីៗនេះ ហ្វេនៗជាច្រើនបានចាប់អារម្មណ៍លើកម្រងរូបភាពជាច្រើនសន្លឹករបស់តារាប្រុសរូបនេះ បង្ហាញពីសកម្មភាពលោកបំពេញតួនាទីជាឪពុកដ៏ល្អ មើលថែកូនប្រុស តាំងពីតូចរហូតដល់គេធំ ធ្វើឲ្យគ្រប់ៗគ្នាឃើញផ្ទុះការសរសើរលោកគ្រប់គ្នាទៀតផង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី