មួយសន្លឹកនេះដូចគ្នាខ្លាំងណាស់!! កូនប្រុស Chompoo Araya នៅក្មេងសំបូរមន្ដស្នេហ៍យ៉ាងនិងហើយចុះទម្រាំធំឡើងអ្នកម៉ាក់បែកទ្រូងស្លាប់ហើយ!!! មានរូបភាព

អាចនិយាយបានថាមានសមត្ថភាពទាញយកបេះដូងបងៗដោយគ្មានបញ្ហា សម្រាប់តារាវ័យក្មេង Shayfa-Phayu កូនប្រុសភ្លោះរបស់ Chompoo Araya ព្រោះថាឲ្យតែមានរូបភាពឬវីឌីអូអ្វីក៏ដោយដែលផុសនៅក្នុង IG ដឹងតែមានចំនួន like comment ច្រើនគ្រប់ពេល

ជាក់ស្ដែងត្រូវសុំចាប់ភាពសង្ហាររបស់អូន Phayu ទុកមួយលែកសិន ដើម្បីក្រលែកមកមើលភាពសង្ហារបស់បង Shayfa ខ្លះ នៅពេលដែលអ្នកកំលោះតូចបានថតរូបគូជាមួយនិងអ្នកម៉ាក់ ព្រមទាំងធ្វើតម្រាប់តាមអ្នកម៉ាក់ដោយមានទាំងស្នាមញញឹមផ្សេងៗ មើលហើយឃើញថាដូចគ្នាខ្លាំងណាស់សឹងតែអាចនិយាយបានថាដូចពុម្ពតែមួយចឹង

After Footer (Active) - damrei Mr1 Zone2

ដោយ Ploychava បានផុសរូបម៉ាក់កូនមួយគូនេះនៅលើ IG ឈ្មោះ  @ploychava ព្រមទាំងមានឃ្លាអមថា “ម៉ាក់ហើយនិងក្មេង  #ក្នុងខណៈពេលទៅមើលស្រីៗរាំតាម blackpink ง@chomismaterialgirl” ។

រឿងនេះបានធ្វើឲ្យអ្នកគាំទ្ររលាយបេះដូងគ្មានសល់នៅពេលបានឃើញកំលោះតូចហើយនោះ ក្រៅពីស្នាមញញឹមរបស់ Shayfa ដែលបានឆក់យកបេះដូងហ្វេនៗហើយនោះ នៅមានអ្នកចុចឲ្យស្នាមញញឹមវិញជាច្រើនពេញ IG តែម្ដងហើយ

អត្ថបទដោយ : នីត្តា