ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងសំបូរប្រជាប្រិយភាព កញ្ញា ទឹម រដ្ឋា ទើបតែជួបទុក្ខយ៉ាងធំ ដោយម្ដាយជាទីស្រលាញ់របស់ខ្លួនទើបតែទទួលមរណៈភាពទៅ ជាហេតុធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកើតចិត្តអាណិតតារាស្រីរូបនេះយ៉ាងខ្លាំងទៀតផង។
ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នារំជួលចិត្តនោះ គឺក្រោយពេលម្ដាយទទួលមរណៈភាពទៅមួយរយៈ តារាស្រីរូបនេះ បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពម្ដាយរបស់នាងឱបថើបនាងយ៉ាងកក់ក្ដៅ និងពោលពេញដោយក្ដីស្រលាញ់ កាលពីពេលដែលគាត់នៅរស់ ហើយក្នុងនោះកញ្ញា ទឹម រដ្ឋា ក៏បានសរសេរសាររៀបរាប់យ៉ាងខ្លីមួយឃ្លារថា៖
«ម៉ាក់សងអារម្មណ៍ និងការស្រលាញ់ឲ្យខ្ញុំវិញមក?»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនពិតជាអាណិតតារាស្រីរូបនេះខ្លាំងណាស់ ហើយក៏យល់អារម្មណ៍ទំហំចិត្តដែលតារាស្រីរូបនេះស្រលាញ់ និងនឹករលឹកចំពោះម្ដាយក្រោយពេលគាត់ទទួលមរណៈភាពទៅ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី