ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា រយៈពេល២ឆ្នាំហើយដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Margie Rasri ឃ្លាតឆ្ងាយពីសិល្បៈ ពោលគឺចាប់តាំងពីពេល ដែលអ្នកនាងរៀបការកសាងគ្រួសារ ហើយសព្វថ្ងៃថែមទាំង ទទួលបានចំណងដៃកូនភ្លោះ២រូបទៀត ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចង់ឃើញតារាស្រីរូបនេះ វិលចូលសិល្បៈវិញខ្លាំងណាស់។
យ៉ាងណាមិញថ្មីៗនេះ អ្នកនាងក៏បានធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត តាមបទសម្ភាសន៍ចុងក្រោយរបស់ Margie ជាមួយអ្នកព័ត៌មានរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ អ្នកនាងបានបង្ហើបថា អ្នកនាងបានចាប់ផ្តើមការងារថតរឿងភាគទូរទស្សន៍ថ្មីនៅចុងឆ្នាំ២០២០នេះ ហើយរឿងភាគទូរទស្សន៍ថ្មីនេះ អាចនឹងចាក់ផ្សាយនៅពាក់កណ្ដាលឆ្នាំ២០២១ ក្រោយពេលបញ្ចប់ការថត។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញតារាក្នុងដួងចិត្តរបស់ខ្លួនបានវិញចូលសិល្បៈវិញ ក្រោយឃ្លាតឆ្ងាយរយៈពេល២ឆ្នាំមក៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី