ជាការពិតណាស់ បើគិតមកទល់និងថ្ងៃនេះ រយៈពេល១ឆ្នាំហើយ ដែលតារាសម្ដែងថៃប្រុសស្រីល្បីឈ្មោះលោក Dome និង Metal បានរួមរស់ជាប្ដីប្រពន្ធនិងគ្នា ហើយក្រោយពេលរៀបការអ្នកទាំងពីរក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ មិនធ្វើឲ្យហ្វេនៗអស់សង្ឃឹមនោះទេ។
ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត នៅពេលឃើញអ្នកទាំងពីរ បង្ហាញពីទិដ្ឋិភាពយ៉ាងផ្អែមល្ហែម នៅថ្ងៃខួបអាពាហ៍ពិពាហ៍១ឆ្នាំ ដោយបានជិះទូកលេង មើលទេសភាពតាមដងទន្លេជាមួយនឹងបរិយាកាសពេលល្ងាច យ៉ាងរ៉ូមែនទិក មុនពេលញាំអាហារនៅភោជនីយដ្ឋានក្នុងសណ្ឋាគារ ហើយក្នុងនោះ Dome ក៏បានផ្ដល់ស្នាមថើបទៅកាន់ភរិយា មើលទៅពិតជាពោលពេញដោយក្ដីស្រលាញ់ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងលួចច្រណែនសុភមង្គលប្ដីប្រពន្ធមួយគូនេះយ៉ាងខ្លាំង គ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖