កូន២មែន តែកុំមើលពេល Chompoo លេងឈុតប៊ីគីនីលើកនេះ ស្អាតហើយសុិចសុីកប់!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែសព្វថ្ងៃនេះ កំពូលតារាសម្ដែងថៃស្រី Chompoo Araya មានកូន២រូបហើយក៏ពិតមែន តែអ្នកនាងនៅតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ តាមរយៈស្ទាយ៍រៀបចំខ្លួន ពិសេសនោះគឺសម្រស់ដ៏ស្រស់ស្អាតមិនចេះចាស់របស់អ្នកនាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញរូបភាពអ្នកនាង ជាមួយឈុតប៊ីគីនីបញ្ចេញរាង និងសាច់យ៉ាងសិុចសុី បិទបាំងត្រង់កន្លែងពិសេសតែបន្ដិច ធ្វើឲ្យគ្រប់គ្នាឃើញហើយបើកភ្នែកធំៗមើលសឹងតែគ្រប់គ្នា។

លើសពីនេះទៅទៀត តាមរយៈរូបភាពនោះផងដែរ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង ពិសេសពេលតែងខ្លួនសុិចសុីបែបនេះ ទាក់ទាញមិនចាញ់ក្រមុំៗឡើយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី