ស្វីតណាស់! ខួបស្នេហា៧ឆ្នាំ Mark និង Kimberley រៀបចំតែពីរនាក់យ៉ាងផ្អែមល្ហែម!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ គូស្នេហ៍តារាសម្ដែងប្រុសស្រីល្បីឈ្មោះលោក Mark Prin និង Kimberley បានបង្ហោះរូបភាពអបអរខួបស្នេហារយៈពេល៧ឆ្នាំរបស់អ្នកទាំងពីរ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់ ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តគ្រប់ៗគ្នា។

យ៉ាងណាមិញ មិនត្រឹមតែបង្ហោះរូបភាពនោះទេ គូស្នេហ៍មួយគូនេះ ក៏បាននាំគ្នារៀបចំ កម្មវិធីជាលក្ខណៈតូចមួយ ដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិក បង្ហាញពីទឹកមុខញញឹមស្រស់ស្រាយ ពោលពេញដោយក្ដីសុខ និងសុភមង្គលខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើន កាន់តែរំភើបចិត្ត ព្រោះឃើញគូស្នេហ៍មួយគូនេះ ផ្អែមល្ហែមនិងគ្នាខ្លាំងនៅក្នុងថ្ងៃគម្រប់ខួបស្នេហារយៈពេល៧ឆ្នាំរបស់ពួកគេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី