កប់ណាស់! លី ម៉ារីណា ធ្វើខួបកំណើតកូនប្រុសឆ្នាំនេះ អធិកអធមខ្លាំងណាស់ សុទ្ធតែតារាចូលរួម!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងស្រីជើងចាស់អ្នកនាង លី​ ម៉ារីណា កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងដដែល ហើយទោះបីជាអ្នកនាងធ្លាប់ផ្អាកពីសិល្បៈក៏ពិតមែន តែពេលវិលចូលសិល្បៈវិញ អ្នកនាង នៅតែអាចក្ដោបបានតំណែងតួសំខាន់ៗក្នុងរឿងភាគដដែល។

ដោយឡែកកាលពីយប់មិញនេះ អ្នកនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញសកម្មភាពក្នុងកម្មវិធីខួបកំណើតកូនប្រុសអ្នកនាង ដែលក្នុងនោះអ្នកនាងបានរៀបចំឡើងយ៉ាងអធិកអធម ដែលបានអញ្ជើងភ្ញៀវកិត្តិយសដែលសុទ្ធសឹងតែជាតារាល្បីៗជាច្រើន មើលទៅទៅកម្មវិធីទាំងមូលពិតជាសប្បាយរីករាយខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ ក្នុងកម្មវិធីនេះ គ្រប់គ្នាក៏បានឃើញអ្នកនាង លី ម៉ារីណា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលពិតជាទាក់ទាញ ធ្វើឲ្យគ្រប់គ្នាឃើញហើយលាន់មាត់សរសើរពីសម្រស់អ្នកនាងសឹងតែគ្រប់ៗគ្នាតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី