មកបំបែកគូគេ! Boy Pakorn បង្ហាញពីសកម្មភាពគួឲ្យស្រលាញ់ៗនៅពេលជួបឧបស្គថតរូបគូជាមួយ….! មានរូបភាព

ក្រខ្សែនៃការផ្គូរផ្គងពិតជាមិនធ្លាក់ចុះមែនសម្រាប់គូតារាសម្ដែងស្រីប្រុសឡិឡក់យ៉ាង Boy Pakorn និង Chippy Sirin ជាពិសេសនៅពេលដែលអ្នកទាំងផុសរូបគូជាមួយគ្នា អ្នកបណ្ដាញសង្គមអនឡាយក៏ចូលទៅ comment ភ្លក់ទឹកភ្លក់ដីគ្រប់ពេល យ៉ាងជាក់ស្ដែងនៅក្នុងសកម្មភាពគួឲ្យស្រលាញ់ៗ នៅពេល Boy បានទៅជួបនិង Chippy

 

ហើយ Boy បានផុសរូបលើបណ្ដាញសង្គម ដោយមកព្រមជាមួយនិងឃ្លាថា “នៅពេលដែលព្យាយាមថតរូបគូ” រឿងនេះមានឧបសគ្គនក្នុងការថតរូបគូបន្ទិច តាំងតែរូបដំពូងដែលមានដៃលូកចូលមកបាំងមុខ នៅពេលអូលរូបទៅរឿយៗទើបឃើញមានតារាស្រី Boom Supaporn ដែលមកសុំថតរូបជាមួយម្នាក់ដែរ

ពីរូបភាពផ្អែមល្ហែមក្លាយទៅជាអត់ផ្អែមល្ហែមទៅវិញ តែសកម្មភាពនេះក៏នៅតែគួឲ្យស្រលាញ់ ហើយ comment របស់អ្នកគាំទ្រដែលចូលមកបង្អាប់គូនេះដូចជា​ “អូយ…ចុងក្រោយក៏បានជាគូនិងគ្នាហើយ, សុំឲ្យគូនេះមានរឿងល្អមួយទៀតចុះសាធុ…, អូយៗៗៗៗគួឲ្យស្រលាញ់ម្ល៉េះទេ, អូយចុងក្រោយក៏បានគូនិងគ្នា, 555គួឲ្យស្រលាញ់ ចង់ឃើញគូជាមួយ Chippy, ស្រលាញ់គ្នាឲ្យហើយៗទៅចា, នឹកក៏ប្រាប់ទៅ

អត្ថបទដោយ : នីត្តា