មើលទៅហ្វេនៗខកចិត្តហើយ! Weir-Bella ចាប់ដៃគ្នាទៅរៀនជ្រមុជទឹកត្រូវគេបង្អាប់ថាដូចទៅរកកន្លែងរៀប……! មានរូបភាព

មកបែបប្លែកៗមែនសម្រាប់ដំណើរកំសាន្ដគូស្នេហ៍របស់តារាប្រុសស្រី Weir-Bella ដែលធ្លាប់ប្រាប់ថាទោះរវល់យ៉ាងណាក៏ត្រូវតែរកពេលវេលាឲ្យសំណព្វចិត្តសំណព្វបេះដូងយ៉ាង Bella Ranee ដូចជាក់ស្ដែងទាំងពីរនាក់ចាប់ដៃគ្នាទៅរៀនជ្រមុជទឹកនៅសមុទ្រនៅកោះអណ្ដើក ហើយបានប្រាប់ទៀតថានិងត្រលប់ទៅម្ដងទៀត

 

ដោយអ្នកកំលោះ Weir មិនប្រួលប្រែក្នុងការផុសរូបពេលទៅរៀនមុជទឹក ហើយនៅមានរូបគូជាមួយនិង Bella ទៀតផង តាមឃ្លារបស់ខាងប្រុសដែលលួចបង្អាប់ខាងស្រីដែរថា

“ក្រុមអ្នករៀនដែលពូកែហ៊ានបំផុតនៅក្នុងពិភពលោក ពូកែបំផុតគឺនៅលើទឹក នៅក្រោមទឹកស្រែកបានតែម្យ៉ាង555 ពូកែខ្លាំងណាស់ ថែមទាំងសំណាងល្អបំផុតផងដែរ អគុណបងអ៊ូត ហើយនិងក្រុមបងៗគ្រប់គ្នាដែលបានមើលថែពួកយើងគ្រប់គ្នាបានយ៉ាងល្អ”

ចំណែកខាង Bella ក៏បានផុសទាំងវីឌីអូហើយនិងឃ្លាប្រាប់ដល់រឿងសំណាងល្អក្នុងការរៀនជ្រមុជទឹកលើកដំបូងដែលថា “មាន (ត្រីឆ្លាម) មួយក្បាលហែលទឹកមក ស៊ីផ្លេនតុង ដូចដែលធ្លាប់ ហ៉ើយ ហេតុអ្វីសំណាងល្អយ៉ាងនេះ នេះគឺលើកដំបូង ហើយថ្ងៃដំបូងមករៀនជ្រមុជទឹកនៅសមុទ្រ អូនគាត់ក៏មកទទួលស្វាកមន៍ពួកយើងតែម្ដង ចាំពេលក្រោយចាំជួបគ្នាទៀតណា”

ហើយរូបគូនៅក្រោមទឹករបស់ Weir-Bella ទោះបីជាមិនសូវផ្អែមល្ហែមស្អីណាស់ណា តែគ្រប់គ្នាក៏ប្រាប់ថារូបដូចរៀបការនៅក្រោមទឹកចឹង បើចឹងមែនហ្វេនៗប្រហែលជាត្រូវទៅរៀនជ្រមុជទឹកដែរហើយបើមិនចឹងទេមិនអាចទៅចូលរួមពិធីនៅក្រោមទឹកបានទេ

អត្ថបទដោយ : នីត្តា