អត់ច្រឡំគេសោះ! Sunny ថតរូបលើកនេះ ស្ទាយ៍បែបថ្មី ប្លែកភ្នែកនិងលេចធ្លោរណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Sunny Suwanmethanont ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លោក មិនថាតាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្ត ឬក៏ការលេងស្ទាយ៍ប្លែកៗនៅក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកទើបតែបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញសង្គម ដែលរូបភាពនោះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ ពីសំណាក់ហ្វេនៗ ដោយក្នុងនោះលោកបានប្រើដៃទាំងពីររបស់លោកចាក់ក្បាច់ប្លែកៗ និងលេចទឹកមុខស្មើ មើលទៅពិតជាគួរឲ្យខ្នាញ់ខ្លាំងណាស់។

មិនត្រឹមប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏សរសើរតារាប្រុសរូបនេះ ពិតជាប្រសពនឹករកស្ទាយ៍ថតរូបប្លែកៗ មិនធ្វើឲ្យគ្រប់គ្នាសាុំភ្នែកនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី