កម្រឃើញណាស់! Prang លេងខ្លួនក្នុងឈុតកូនក្រមុំ ឃើញហើយនរណាក៏សរសើរថាដូចព្រះនាង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ​ Prang Kannarun ដែលមួយរយៈពេលចុងក្រោយនេះ នាងតែងតែធ្វើឲ្យគ្រប់គ្នាកោតសរសើរពីសមត្ថភាពសម្ដែងរឿងរបស់នាង និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងក៏ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាង បង្ហោះរូបភាពក្នុងការគ្រងឈុតសម្លៀកបំពាក់បែបកូនក្រមុំ ពណ៌សវែងអូសដី ដែលមានការរចនាយ៉ាងទាក់ទាញ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ រហូតដល់គ្រប់គ្នាឃើញហើយសរសើរថាសម្រស់នាងដូចព្រះនាងក្នុងរឿងតុក្ដតាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ គ្រប់គ្នាកាន់តែសរសើរសម្រស់នាង ទោះបីបច្ចុប្បន្ននេះមានវ័យ២៩ឆ្នាំហើយក៏ពិតមែន តែសម្រស់មិនចាញ់ក្មេងៗស្រករក្រោយនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី