នៅមានច្រើនទៀតដែលមិនទាន់ដឹង! Taew Natapohn នឹកស្មានមិនដល់ថាសង្សាខ្លួន ហៃសូ Prania ហ៊ានឡើងមក…..! មានវីឌីអូ

អ្នកអត់គូពិតជាគ្មានកន្លែងដែលត្រូវឈរពិតមែនហើយ ព្រោះតែមួយរយៈនេះតែងតែឃើញមួយគូនេះបាញ់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកសម្រាប់គូស្នេហ៍តារាស្រី Taew Natapohn និងអ្នកជំនួញធំលោកហៃសូ Prania ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្បាស់លាស់ឡើងតាមភាសាអ្នកអ្នកស្រលាញ់គ្នា

 

ជាញឹកញាប់យើងនិងបានឃើញតាមរយៈបណ្ដាញសង្គមរបស់អ្នកទាំងពីរជារឿយៗ ដើម្បីឲ្យហ្វេនៗបានឃើញនិងច្រណែនលេងជាមួយអ្នកទាំងពីរ។ យ៉ាងសកម្មភាពជាក់ស្ដែងរបស់ Taew-Prania ទៅជប់លៀងជាមួយក្រុមមិត្តភ័ក្ដ ហើយទាំងពីរនាក់ច្រៀងចម្រៀងឆ្លងឆ្លើយគ្នាយ៉ាងសប្បាយរីករាយ “សមុទ្រពណ៌អ្វី” ជាបទដែលអ្នកទាំងពីរច្រៀងជាមួយគ្នា ធ្វើឲ្យមិត្តៗនៅក្នុងក្រុមស្រវឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរដែរ កុំឲ្យខាតទើបប្រញាប់ចាប់ទូរស័ព្ទប្រមូលយករូបភាពភ្លាមៗ

រឿងនេះហៃសូ Prania សម្លេងមិនធម្មតាទេស្រទន់មានមន្ដស្នេហ៍ណាស់ ថែមទាំងនៅក្នុងវីឌីអូមានសម្លេងបង្អាប់របស់ខាង Taew ថា “សម្លេងក្រអួលក្រអៅខ្លាំងណាស់” ស្រលាញ់គូនេះខ្លាំងណាស់ចណបង្អាប់គ្នាលេងបង្កើតស្នាមញញឹមរហូត

អត្ថបទដោយ : នីត្តា