ចង់ដឹងថា Aum ត្រូវធ្វើយ៉ាងម៉េចវិញបើសង្សាហ៊ានផុសនិយាយថាឲ្យនាងក្រោយពីបានមើលការសម្ដែងពេលនាងកំពុង….! មានរូបភាព

ជាគូស្នេហ៍ដែលគ្រប់គ្នាកំពុងតែតាមដានរឿងទំនាក់ទំនងស្នេហាសម្រាប់គូរបស់តារាសម្ដែងស្រីជួរមុខ Aum Patcharapa ជាមួយនិងអ្នកកំលោះសង្ហាហៃសូ Pok ដែលតែងតែមានសកម្មភាពល្អៗ ដូចជាហៅឈ្មោះ ឬបង្អាប់គ្នាបែបកំប្លែងៗ មានទៅញុំាអាហារជាមួយគ្នាដើរលេងជាមួយគ្នា មានរូបគូស្អាតៗ មានច្រើនទៀត

 

ជាក់ស្ដែង (31 សីហា 2020) លទ្ធផលនៃការថតរឿងថ្មីរបស់ Aum រឿងសត្រូវបេះដូង សកម្មភាពសម្ដែងថ្ងៃដំបូង មិត្តៗជាច្រើននាក់របស់កញ្ញា  Aum បានចាប់ផ្ដើមសម្លឹងមើលកញ្ចាក់ទូរទស្សន៍ដើម្បីតាមដានទស្សនារឿងរបស់នាង ព្រោះយូរហើយទើបបានចេញមួយរឿងនិង ហើយប្រាកដណាស់ចំពោះការវិលត្រលប់មកលើកនេះ សូមធានាចំពោះស្នាដៃនិងទេពកោសល្យរបស់អ្នកម៉ែ Aum Patcharapa មិនធ្វើឲ្យខកបំណងទេ

 

រឿងនេះខាងសង្សានាងលោក Pok ក៏មិនភ្លាត់ក្នុងការធ្វើជាទស្សនិចជនតាមដានទស្សនាម្នាក់ដែរ ថែមទាំងមិនបានមើលបែបធម្មតាៗដូចគ្នាឯងទេ ព្រោះមានការ screen រូបភាពពីរឿងភាគ ត្រង់ឈុតឆាកកញ្ញា Aum កំពុងតែឆ្ងាញ់ក្នុងការបញ្ចេញអារម្មណ៍កាចឆ្នាស់ចងគំនុំយ៉ាងពេញមុខ ហើយលោកក៏ផុសព្រមទាំងមានសរសេរឃ្លាអមជាមួយផងដែរថា “មុខដូចធ្លាប់ឃើញនៅឯណា ដូចជាពេលដែលចង់បានកាបូប”

បើបែបនេះប្រហែលជាមិនធានាសុវត្តិភាពរបស់លោកប Pok មិនដឹងថាត្រូវពិការឬដេកពេទ្យទេ មើលតែមុខខាងស្រីទៅដឹងហើយ

អត្ថបទដោយ​ : នីត្តា