ចង់បានបែបនេះទេ? គង់ ចាន់ស្រីមុំ បង្ហោះរូបភាពជាមួយគ្រួសារ និងពោលពាក្យថា….

ជាការពិតណាស់ បើនិយាយពីគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ ក្រោយពេលមានកូនស្រីម្នាក់មក យើងសង្កេតឃើញថាគ្រួសារមួយនេះកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយគ្រប់ពេលដែលអ្នកនាងបង្ហាញក្នុងបណ្ដាញសង្គមទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងបង្ហោះជុំគ្រួសារ ក្នុងសកម្មភាពងូតទឹកកម្សាន្ត ពោលពេញដោយសេចក្ដីសុខ ហើយក្នុងនោះអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានពោលពាក្យមួយឃ្លាដែរថា៖

«បែបនេះគឺគ្រប់គ្រាន់ហើយ ជីវិតពិតដ៏មានសេចក្តីសុខរបស់គ្រួសារ MOMO»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងបង្ហាញអារម្មណ៍ច្រណែននៅពេលឃើញគ្រួសារមួយនេះ មានសុភមង្គលខ្លាំងបែបនេះ ហើយនេះក៏ជាគ្រួសារដែលគ្រប់គ្នាប្រាថ្នាចង់បានផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី