តាមពិតមូលហេតុដែល Aum Patcharapa ឈប់តាមដានហៃសូ Pok នៅលើ IG ក៏ព្រោះតែរឿងបែបនិងទេ!! មានរូបភាព

អាចនិយាយបានថាធ្វើអ្វីក៏មានអ្នកចាប់អារម្មណ៍គ្រប់ពេល សម្រាប់តារាសម្ដែងស្រីជួរមុខយ៉ាង Aum Patcharapa ជាពិសេសរឿងស្នេហាជាមួយមិត្តស្និតស្នាលយ៉ាងលោក Pok ដែលហ្វេនៗតែងតែចាំមើលថាពេលណាទាំងពីរនាក់ក្លាយទៅជាអ្នកមើលចិត្តគ្នាទេ តែសុខៗក៏មានរឿងឲ្យសង្ស័យ នៅពេលមានអ្នកសង្កេតឃើញថា Aum បាន Unfollow IG របស់លោក Pok ទៅហើយ រហូតដល់មានការគិតថា អាចជាមានបញ្ហាអ្វីកើតឡើងទេដឹង តែក៏មានម្ខាងទៀតសម្លឹងឃើញថា Aum អាចជាច្រលំដៃអីនិង

 

ជាក់ស្ដែង (19 វិច្ឆកា 2020) អេដមិនហ្វេសបុក Aum Patcharapha Chaiyachua ក៏បានចេញមកបញ្ជាក់រឿងខាងលើថា តារាស្រី Aum Patcharapa មិនមែនទើបតែឈប់តាមដាន IG របស់លោក Pok  តែតាមពិតទៅឈប់តាមដានតាំងតែខែ មេសា 2019 ហើយក៏មិនដែលត្រលប់មកតាមដានម្ដងទៀតទេ ប៉ុន្ដែសូមអះអាងថាទំនាក់ទំនងរបស់អ្នកទាំងពីរនិង នៅតែល្អដូចដើម ជាក់ស្ដែងក៏ទើបតែទៅញុំាបាយនិងថតរូបស្អាតៗជាមួយគ្នា ការដែលមិនបានតាមដាន IG មិនមែនមានន័យថាបែកគ្នានោះទេ

 

“រយៈពេលពេញមឆ្នាំទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែល្អប្រសើរដូចដើម ទៅណាមកណាជាមួយគ្នាជាញឹកញាប់ ពេលថ្មីៗនេះក៏មានបណ្ដើរគ្នាទៅញុំាបាយ ថតរូបជាមួយគ្នាចា មិនមែនគ្រាន់តែមិនបានតាមដានក្នុង IG គ្នាមានថាបែកគ្នាឯណា អ្នក  FC គូនេះខ្លះឈប់បារម្ភទៀតទៅចា ចាំមើលបន្ដទៀត

អត្ថបទដោយ : នីត្តា