មើលរូបភាពទាំងនេះបានដឹងថា Ter ខិតខំថតរូបឲ្យ Davikah ខ្លាំងបែបណា!(មានរូបភាព)

ជាកាពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃ Mai Davikah និងលោក Ter Chantavit កាន់តែធ្វើឲ្យហ្វេនៗជាច្រើនច្រណែន ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាក្នុងបណ្ដាញសង្គមជារឿយៗ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាពិតជាចាប់អារម្មណ៍ជាមួយរូបភាពជាច្រើនសន្លឹករបស់ គូស្នេហ៍មួយគូនេះ បង្ហាញពីសកម្មភាព Ter បញ្ចេញស្នាដៃថតរូបឲ្យ​ Davikah យ៉ាងយកចិត្តទុកដាក់ មិនថាទៅកន្លែងថា ឬដើរកំសាន្តជាមួយគ្រួសារនោះទេ Ter គឺជាអ្នកថតរូបឲ្យ Davikah គ្រប់ពេល។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាច្រណែន Davikah មិនត្រឹមតែមានសង្សារជាបុរសសង្ហានោះទេ ហើយថែមទាំងចេះថតរូបឲ្យខ្លួនបានយ៉ាងជំនាញទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី