ផ្អែមទៀតហើយ Taew Natapohn ផុសអោបហៃសូ Pranai ក្រោយពីខាងប្រុសជួយ……! មានវីឌីអូ

ផ្អែមដាក់គ្នាមិនឈប់ពិតមែនសម្រាប់គូស្នេហ៍តារាស្រី Taew Natapohn ជាមួយនិងអ្នកកំលោះ ហៃសូ Pranai ថែមទាំងខាងគ្រួសារបើកភ្លើងខៀវឲ្យទៀត មានទាំងរូបទៅជួបគ្រួសារទាំងសងខាងជាញឹុកញាប់ផងដែរ អាចនិយាយបានថាមានពេលវេលាល្អៗជាមួយគ្នា រហូតដល់គ្រប់គ្នាមិនបង្អាប់មិនបានថាប្រហែលជាជិតឮដំណឹងល្អឆាប់នេះហើយមើលទៅ

ជាក់ស្ដែងក្នុងពេលថ្មីៗនេះ (25 វិច្ឆិកា 2020) ក៏មានសកម្មភាពបង្កប់នូវភាពផ្អែមល្ហែមមកឲ្យឃើញម្ដងទៀត ក្រោយពី Taew និង ហៃសូ Pranai បណ្ដើរគ្នាទៅញុំអាហារពេលល្ងាចជាមួយគ្រួសារនិងមិត្តភ័ក្ដ ដោយខាងកញ្ញា Taew ក៏បានធ្វើការណែនាំមុខម្ហូបថៃជាច្រើនមុខ ហើយនៅខណៈទទួលទានអាហារពេលល្ងាចនិងក៏មានសកម្មភាពស្វីតៗកើតឡើងមិនឈប់

 

ជាពិសេសវគ្គដែលកញ្ញា Taew និងហៃសូ Pranai ត្រូវចូលរួមប្រកួតផឹកស្រាបៀកែវធំ តែរឿងនេះ Taew ទៅមិនរួចផឹកមិនអស់រហូតដល់ខាង ហៃសូ Pranai ត្រូវចូលខ្លួនមកជួយផឹកជំនួសរហូតដល់អស់ពីកែវ មុននិងមានសម្លេងមិត្តភ័ក្ដ បង្អាប់ឡើងថា “ហាជួយគ្នាផឹកចឹងអូយៗៗៗ” ធ្វើឲ្យខាងស្រីអៀនអស់ពីចិត្ត ប្រញាប់ចូលទៅអោបខាងប្រុស នេះជាសកម្មភាពមហាផ្អែមល្ហែមដែលអាចធ្វើឲ្យមានសម្ដេងបង្អាប់ជាច្រើនកើតឡើង

អត្ថបទដោយ​ : នីត្តា