នរណាមិនច្រណែន! ខួបអាពាហ៍ពិពាហ៍១ឆ្នាំ​ ស្វាមី សួស វីហ្សា Surprise ឡើងភ្ញាក់ផ្អើល!(មានរូបភាព)

កាលពីម្សិលមិញនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជារំភើប នៅពេលឃើញស្វាមីតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង​ សួស វីហ្សា បានរៀបចំកម្មវិធីញាំអាហារជុំគ្នាជាលក្ខណៈគ្រួសារមួយ ដើម្បីអបអរសាទរខួប១ឆ្នាំនៃអាពាហ៍ពិពាហ៍អ្នកទាំងពីរ។

ក្នុងនោះគ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពនិងអមជាមួយសារក្នុងបណ្ដាញសង្គមខ្លួនថា៖​ «យប់មិញសប្បាយលក្ខណៈគ្រួសារ អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យជូនពរល្អៗក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់ខ្ញុំជាពិសេសអរគុណប្តីសម្លាញ់សម្រាប់ ការដូរ ប្រពន្ធពិតជារំភេីបណាស់ I love you my lovely husband»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបជំនួសអ្នកនាង សួស វីហ្សា ដែលបានការស្រលាញ់ពីស្វាមី ដោយរៀបចំកម្មវិធី និង Surprise ធំខួបអាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាត និងកាដូទូរស័ព្ទស៊េរីទំនើបបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី