បងស្រីចិត្តល្អ! Aum Patcharapa ជូនកាដូសម្រាប់ថ្ងៃកំណើត Mick គ្រប់គ្នាឃើញហើយចំហរមាត់ព្រោះតែ…..! មានរូបភាព

Aum Patcharapa បងស្រីចិត្តល្អជូនកាដូសម្រាប់ថ្ងៃកំណើតជាកាបូបលុយម៉ាក់ថ្លៃដល់ Mick ប្អូនប្រុសរួមប៉ុស្ដិ៍លេខ 7 ជាតារាឯកដែលកំពុងតែសម្ដែងរឿងភាគជាមួយគ្នា ពីរឿង សត្រូវបេះដូង ហើយពេលក៏កំពុងតែមានអ្នកតាមដានជាច្រើនផងដែរ

ជាមិត្តភាពមួយដែលគួឲ្យស្រលាញ់របស់តារាស្រីល្បីឈ្មោះលំដាប់ជួរមុខយ៉ាង Aum Patcharapa ​ជាមួយនិងតារាវ័យប្អូន Mick Tongraya ដោយអ្នកទាំងពីរបានមកជួបគ្នានៅក្នុងការសម្ដែងរឿងភាគ ពីសត្រូវបេះដូង នៅប៉ុស្ដិ៍លេខ 7 ហើយពេលនេះមានអ្នកតាមដានច្រើនតែម្ដង ព្រោះជាតារាសម្ដែងរួមប៉ុស្ដិ៍ហើយបានសម្ដែងរួមគ្នាទៀតទើបធ្វើឲ្យបងប្អូនរួមការងារគូរនេះស្និតស្នាលគ្នា ដោយខាង Mick តែងតែផ្ដល់បទសម្ភាសន៍ថាត្រូវបង Aum ធ្វើបាបរហូត

ដោយសារតែភាពគួឲ្យស្រលាញ់និងចិត្តល្អផងនោះក្នុងឋានៈជាបងស្រីមានចំពោះប្អូនប្រុសធ្វើឲ្យនៅថ្ងៃកំណើតរបស់ Mick ប៉ុន្មានថ្ងៃមុននេះបង Aum បានប្រគល់កាដូជាកាបូបលុយម៉ាក់ល្បីនិងមានតម្លៃថ្លៃ Berluti ម៉ាករបស់បារាំង គ្រប់គ្នាដែលបានឃើញហើយត្រូវស្រែក អូហូខ្លាំងៗតែម្ដងហើយ

អត្ថបទដោយ : នីត្តា