រូបភាពដែលគួឲ្យចាប់អារម្មណ៍ Matt Peranee ជួបជុំចាស់ទុំគ្រួសារខាងប្រុសណាស់តែមានដំណឹងល្អឆាប់ហើយ!! មានរូបភាព

ថ្វីត្បិតតែបើកចំហរថាកំពុងតែមើលចិត្តគ្នាបានមួយរយៈធំ តែទោះបីជាងាកខ្លួនទៅណាក៏ត្រូវបានចាប់ភ្នែកតាមមើលរហូត សម្រាប់គូរបស់តារាសម្ដែងស្រី Matt Peranee ជាមួយនិងលោក Songkran ថែមទាំងមានប្រធានបទចោទផ្សេងៗជាច្រើនចេញមករហូតក្លាយទៅជាប្រធានបទដែលត្រូវនិយាយជាប់មាត់

ជាក់ស្ដែង (29 វិចិ្ឆកា 2020) ក៏មានអ្នកភ្នែកមុតបានទៅឃើញថានៅក្នុង IG របស់លោកតា Phaiwong មានអ្នក tag រូបភាពដែលលោកតាថតរូបជុំគ្នាជាមួយនិង Matt Peranee ថែមទាំងអង្គុយនៅជិតគ្នាទៀត រួមទាំងលោក Songkran និងអ្នកសំខាន់ៗដទៃទៀត រហូតធ្វើឲ្យមានគំនិតសង្ស័យកើតឡើងថានេះជាសញ្ញាដំណឹងល្អឬយ៉ាងណា

អត្ថបទដោយ : នីត្តា