មិនដឹងជាបានញុំាអត់ទេ? បែកធ្លាយវីឌីអូ Chompoo Araya ដុតនំកាឡានក្រោយផ្ទះម៉ាក់អ្នកដុត Phayu អ្នកចាក់ទឹកពន្លត់ភ្លើង!!!! មានវីឌីអូ

ចាត់ទុកថាជាគំនិតមួយដែលធ្វើឲ្យអ្នកគាំទ្រ Chompoo Araya កោតសរសើរ សម្រាប់ការធ្វើវីឌីអូបើកបង្ហាញផ្ទះបាយរបស់អ្នកម៉ាក់ Ning ជាមួយនិងការចូលផ្ទះបាយធ្វើម្ហូបអាហាររបស់អ្នកម៉ាក់ Ning ជាមួយនិងកូនស្រីនិងចៅៗដែលតែងតែដើរមើលសួនបន្លែដាំក្រោយផ្ទះយកមកធ្វើម្ហូបឲ្យកូនចៅបានញុំាយ៉ាងឆ្ងាញ់មាត់

ជាក់ស្ដែង Chompoo ក៏ទើបតែចេញមកបង្ហាញពីវីឌីអូផ្ទះបាយម៉ាក់យាយ Ning វីឌីអូថ្មីថែមទាំងប្លែកជាងមុនផងដែរ ក៏ព្រោះតែមានបង្កើតភ្នក់ភ្លើងដុតនំកាឡានញុំាក្រោយផ្ទះឡើងឡូយតែម្ដង លើកនេះអាចចាត់ទុកថាធ្វើជា vlog យ៉ាងពិតប្រាកដជាលើកដំបូង ដោយមានដាក់ឈ្មោះថា “ផ្ទះបាយយាយ Ning theOG ចង់ញាុំនំកាឡាន ep.1”

នៅក្នុងវីឌីអូនេះក៏ឃើញថា Chompoo  ហើយនិងអ្នកម៉ាក់កំពុងតែធ្វើម្ហូបដោយមានសួនមកប្រកបជាមួយ វត្ថុផ្សេងៗ ក្នុងការធ្វើនំកាឡានច្រកក្នុងបំពងឬស្សីយ៉ាងប្រយ័ត្នប្រយែង ដូចជាអ្នកអាជីពចឹង មុននិងអ្នកម៉ាក់ទៅដុតភ្លើងដែលត្រៀមទុកយ៉ាងល្អមើលមួយភ្លែតស្មានតែជាកន្លែងដុតនំលក់ហើយតើ

 

តែរឿងនេះបែរជាធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើអូន Shayfa និងអូន Phayu ដែលកំពុងតែកាន់បំពង់បាញ់ទឹក ព្រមទាំងមានស្លៀកឈុតដូចអ្នកពន្លត់អគ្គីភ័យដូចជាកំពុងត្រៀមនិងពន្លត់ភ្លើងឲ្យអ្នកម៉ាក់គ្រប់ពេលវេលា

អត្ថបទដោយ : នីត្តា