ផ្អែមល្ហែមទៀតហើយ! រូបភាពប៉ុន្មានសន្លឹកនេះ ដឹងថា Taew និងសង្សារ មានសេចក្ដីសុខយ៉ាងណា!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn បង្ហាញទំនាក់ទំនងស្នេហាជាមួយលោក Pranai មក គ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែម មើលទៅគួរឲ្យច្រណែនខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរ បង្ហាញសកម្មភាពផ្អែមល្ហែម ក្នុងកម្មវិធីមង្គលការមិត្តភក្ដិ ជាមួយនិងស្ទាយ៍ថតរូបយ៉ាងស្និតស្នាល មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ គ្រប់គ្នាតែងតែឃើញ គូស្នេហ៍មួយគូនេះ ដឹងដៃគ្នាទៅចូលរួមក្នុងកម្មវិធីមង្គលការមិត្តភក្ដិជាមួយគ្នា ហើយថែមទាំងបង្ហាញភាពផ្អែមល្ហែមឲ្យហ្វេនៗចាប់អារម្មណ៍ទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី