អីយ៉ា! គម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ សុគន្ធ និសា មានកាដូពិសេសជូនហ្វេនៗទៀត!(មានវីដេអូ)

ជាការពិតណាស់ បើគិតមកទល់ថ្ងៃនេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង​ សុគន្ធ និសា​ រៀបការកសាងគ្រួសារជាមួយនិងស្វាមី អស់រយ​ៈពេល៣ឆ្នាំហើយ ហើយថ្វីត្បិតតែអ្នកនាងមិនទាន់មានកូនម្នាក់ក៏ដោយ ក៏ស្នេហាអ្នកនាងនិងស្វាមីនៅតែផ្អែមល្ហែមដដែល។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ថ្ងៃខួបអាពាហ៍ពិពាហ៍៣ឆ្នាំនេះផងដែរ យើងបានឃើញតារាស្រីរូបនេះ បញ្ចេញកាដូជាបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា «អរគុណគ្រប់យ៉ាង» ដែលស្ដាប់ទៅពិតជាមានអត្ថន័យខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍៣ឆ្នាំនេះ យើងមិនទាន់ទទួលបានព័ត៌មានថាអ្នកនាង និងស្វាមីគ្រោងរៀបចំកម្មវិធីនៅទីណា ឬគ្រាន់តែរៀបចំជាលក្ខណៈគ្រួសារស្ងាត់ៗនោះទេ តែយ៉ាងណាមិញអ្នកនាងក៏បានចម្រៀងថ្មីមួយបទជាកាដូ សម្រាប់ហ្វេនៗដែរ៕

តោះ! ចង់ដឹងបទថ្មីនោះពិរោះនិងមានអត្ថន័យប៉ុនណា ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី