នេះបានថាស្នេហ៍! ថ្វីខុសអាយុគ្នា១០ឆ្នាំ​ តែគូស្នេហ៍ Punpun ផ្ដល់ក្ដីសុខឲ្យនាងខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែទំនាក់ទំនងស្នេហរវាងតារាសម្ដែងថៃស្រីវ័យក្មេង Punpun Sutatta និងគូស្នេហ៍មានវ័យខុសគ្នាដល់ទៅ១០ឆ្នាំក៏ពិតមែន តែកន្លងមក គ្រប់គ្នាឃើញអ្នកទាំងពីរពិតជាស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ Punpun បានបង្ហោះរូបភាពជាមួយនិងគូស្នេហ៍ ខណៈពេលដែលអ្នកទាំងពីរបានដឹកដៃគ្នា ទៅញាំអាហារនៅក្នុងភោជនីដ្ឋានមួយកន្លែង ជាមួយនិងទឹកមុខញញឹមប្រិយប្រិយមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ Punpun ក៏បានភ្ជាប់ជាមួយសារមួយឃ្លារដែរថា៖​«ខែថ្មីតែមនុស្សដដែលទេចាស៎»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញស្នេហារវាង Punpun និងគូស្នេហ៍​នៅតែផ្អែមល្ហែមនិងគ្នាដដែល មិនមានអ្វីប្រែប្រួលនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី