អីយ៉ា! ខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំ ញ៉ែម សុគន្ធ និង ភរិយា ផ្អែមល្ហែមខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលរៀបការកសាងគ្រួសាររយៈពេល២ឆ្នាំមក តារាសម្ដែងប្រុសលោក ញ៉ែម សុគន្ធ ក៏មានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ផងដែរ។

ដោយឡែកងាកទៅចាប់អារម្មណ៍ ថ្ងៃខួបអាពាហ៍ពិពាហ៍របស់តារាប្រុសរូបនេះវិញ យើងឃើញថាលោកនិងភរិយា រៀបចំកម្មវិធីតូចមួយ ដោយញាំអាហារពេលល្ងាចជាមួយគ្នាក្រោមបរិយាកាសយ៉ាងរ៉ូមែនទិច ហើយលោក ញ៉ែម សុគន្ធ ក៏បានទិញកាដូ និងបាច់ផ្កា រួមទាំងនំខេកដ៏ស្រស់ស្អាត អបអរថ្ងៃខួបអាពាហ៍ពិពាហ៍ជាមួយភរិយាទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងនាំគ្នាអបអរក៏ដូចជាជូនពរ ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំ របស់តារាប្រុសរូបនេះ និងភរិយាគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី