ស្អាតណាស់! សុីន យូប៊ីន បង្ហាញស្ទាយ៍ថតរូបឈរទិញអាហារតាមជញ្ចើមផ្លូវយ៉ាងទាក់ទាញ!(មានរូបភាព)

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងនិងជាពិធីការិនីសំបូរប្រជាប្រិយភាពកញ្ញា សុីន យូប៊ីន បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរ នូវទឹកចិត្តដ៏ប្រពៃរបស់នាង ដោយបានបរិច្ចាទទឹកជាច្រើន ទៅដល់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះកុមារកម្ពុជា ក៏ដូចជាអ្នករងគ្រោះដោយទឹកជំនន់កាលពេលពេលកន្លងទៅទៀតផង។

យ៉ាងណាមិញ មហាជនជាច្រើនមិនត្រឹមតែចាប់អារម្មណ៍នឹងសកម្មភាពមនុស្សធម៍របស់នាងនោះទេ ហើយថែមទាំងចាប់អារម្មណ៍លើរូបសម្រស់ និងស្ទាយ៍តុបតែងខ្លួនរបស់នាងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងទើបតែបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីស្ទាយ៍ថតរូបក្នុងសកម្មភាពឈរទិញអាហារតាមជញ្ចើមផ្លូវ មើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់ គ្រាន់តែគ្រប់គ្នាឃើញហើយ លាន់មាត់សរសើរថាស្រស់ស្អាតគ្រប់ៗគ្នា៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយស៊ីវលី