ថ្ងៃមុនក្នុងសួនផ្កាពណ៍លឿង ឥលូវ Davikah រំលេចសម្រស់ក្នុងសួនផ្កាពណ៍ស្វាយម្ដង!(មានរូបភាព)

កាលពីប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្តជាច្រើនប្រាកដជាបានឃើញហើយ រូបភាពជាច្រើនសន្លឹករបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Mai Davikah ដែលរំលេចសម្រស់នៅក្នុងសួនផ្កាពណ៍លឿង ពិតជាស្រស់ស្អាតខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាឃើញហើយលាន់មាត់សរសើរពីសម្រស់របស់នាងសឹងតែគ្រប់គ្នា។

ដោយឡែកពេលនេះនៅមិនទាន់អស់ តារាស្រីរូបនេះក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកម្ដងទៀត ដោយលើកនេះនាងរំលេចសម្រស់ក្នុងសួនផ្កាពណ៍ស្វាយលាយសវិញម្ដង ដែលសម្រស់លើកនេះកាន់តែស្រស់ស្អាតខ្លាំង មិនចាញ់កាលពីមុននោះទេ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ធ្វើឲ្យមហាជនជាច្រើនកាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតខ្លាំងឡើងៗ ហើយតែងតែលេចធ្លោគ្រប់ពេលវេលាតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី