គួរឲ្យសរសើរ! ក្រោយលឺសម្ដេចប្រកាសត្រៀមលុយទិញវ៉ាក់សាំងកូវីដ១៩ សួស វីហ្សា និងស្វាមី បានបរិច្ចាគថវិកាចំនួន…
ជាការពិតណាស់ ក្រោយពេលរៀបការនិងទទួលបានចំណងដៃកូនស្រីម្នាក់រួចមក ជីវិតគ្រួសារអ្នកនាង សួស វីហ្សា កាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយគ្រប់សកម្មភាពតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយឡែកកាលពីម្សិលមិញនេះគ្រប់គ្នាក៏បានដឹងដែរថា សម្ដេចតេជោហ៊ុនសែន បានប្រកាសថានឹងត្រៀមលុយដើម្បីទិញវា៉ក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនខ្មែរយើងដោយឥតគិតថ្លៃផងដែរ ដែលដំណឹងនេះពិតជាធ្វើឲ្យបងប្អូនប្រជាជនខ្មែរយើងរំភើបចិត្តខ្លាំងណាស់។
យ៉ាងណាមិញគ្រាន់តែទទួលដំណឹងនេះភ្លាម អ្នកនាង សួួស វីហ្សា និងស្វាមីបានបរិច្ចាគថវិកា ១ពាន់ដុល្លារ ជូនរដ្ឋាភិបាលដើម្បីរួមចំណែកក្នុងការទិញវា៉ក់សាំងកូវីដ១៩នេះ ដើម្បីជូនពលរដ្ឋខ្មែរ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្ត និងសរសើរទឹកចិត្តអ្នកនាងនិងស្វាមីគ្រប់ៗគ្នាទៀតផង៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី