ភ្ញាក់ផ្អើល! សុខៗ គីម លីហ្សា ប្រកាសលែងលះគ្នាជាមួយស្វាមី ព្រោះតែហេតុផល…..

ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញតារាសម្ដែងស្រីអ្នកនាង គីម លីហ្សា បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមខ្លួន ថានឹងលែងលះស្វាមីរបស់ខ្លួន ខណៈមានចំណងដៃកូន២រូបមកហើយ។

ក្នុងនោះផងដែរ អ្នកនាងបានបង្ហោះសារយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«គេឧញ៉ា​ គេជំទាវគេនៅប្រកាសលែងគ្នាបាន​ចុះយេីងហេតុអីត្រូវខ្មាស បេីនៅគ្មានសុភមង្គលចឹង​ ម្នាក់ចង់ត្រូវ​ ចង់បានយុត្តិធម៌​ ម្នាក់ចង់ឈ្នះ ​ចឹងនៅជាមួយគ្នាដូចអោបភ្លេីង​ ចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហេីយ»

«មេម៉ាយមានអីត្រូវខ្មាស់គេ​ មេម៉ាយចេះរកសុី​ អត់ប្តីក៏អត់ដាច់ពោះងាប់ដែរ​ មិនមែនសេរីសុំលុយប្តីផង»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងចង់ដឹងកាន់តែលម្អិតអំពីរឿងនេះ ខណៈពេលនេះអ្នកនាងក៏មិនទាន់និយាយបកស្រាយអ្វីច្រើនដែរ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី