ជាការពិតណាស់ ថ្វីត្បិតតែកន្លងមកតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Grace Kanklao និងគូស្នេហ៍ មិនសូវបង្ហាញសកម្មភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមក៏ពិតមែន តែហ្វេនៗជាច្រើននៅតែដឹងថាចំណងស្នេហ៍អ្នកទាំងពីរនៅតែរឹងមាំនិងស្និតស្នាលខ្លាំងដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញ Grace និងគូស្នេហ៍ បានបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាក្នុងថ្ងៃខួបកំណើត គម្រប់៣២ឆ្នាំរបស់តារាស្រីរូបនេះ ដោយក្នុងនោះគ្រប់គ្នាបានឃើញ គូស្នេហ៍នាងបានលើកនំខេកដ៏ស្រស់ស្អាតជូននាង និងច្រៀងលេងជាមួយគ្នាយ៉ាងសប្បាយរីករាយទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប ព្រោះឃើញចំណងស្នេហ៍របស់តារាស្រីរូបនេះ និងគូស្នេហ៍កាន់តែផ្អែមល្ហែមនឹងគ្នាខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី